លក្ខខណ្ឌប្រើប្រាស់
វិធានសម្រាប់ប្រើ បម្លែងគំនិតទី១៖
១. យើងជានរណា
បម្លែងគំនិតទី១ គឺជាវេទិកាអនឡាញដែលភ្ជាប់អ្នកច្នៃប្រឌិតកម្ពុជាជាមួយអ្នកវិនិយោគ ទីប្រឹក្សា ក្រុមហ៊ុន និងអង្គការក្រៅរដ្ឋាភិបាល។ យើងផ្ដល់កន្លែងជួបគ្នា ហើយយើងមិនមែនជាភាគីក្នុងកិច្ចព្រមព្រៀងណាមួយរវាងអ្នកប្រើទេ។
២. គណនីរបស់អ្នក
អ្នកត្រូវការគណនីដើម្បីដាក់ប្រកាសគម្រោង ឬមើលព័ត៌មានទំនាក់ទំនង។ សូមជ្រើសរើសតួនាទី — អ្នកច្នៃប្រឌិត អ្នកផ្ដល់ការគាំទ្រ ឬទាំងពីរ។ រក្សាពាក្យសម្ងាត់ឱ្យមានសុវត្ថិភាព និងផ្ដល់ព័ត៌មានពិត។ អ្នកត្រូវផ្ទៀងផ្ទាត់អ៊ីមែលមុនពេលបង្ហោះ ឬមើលព័ត៌មានទំនាក់ទំនង។
៣. ការបង្ហោះគម្រោង
អ្នកនៅតែជាម្ចាស់គំនិតរបស់អ្នក។ នៅពេលដែលអ្នកដាក់ប្រកាសគម្រោងណាមួយមានន័យថាអ្នកអនុញ្ញាតឱ្យ បម្លែងគំនិតទី១ បង្ហាញវាជាសាធារណៈនៅលើគេហទំព័រនេះ។ អ្វីៗដែលអ្នកដាក់ប្រកាសនឹងត្រូវបង្ហាញជាសាធារណៈ ដូច្នេះសូមកុំរៀបរាប់លម្អិតពេកទៅលើដំណោះស្រាយដែលអ្នកគ្រោងនឹងធ្វើ គ្រាន់តែបង្ហើបចំណុចគោលៗមួយចំនួនទៅបានហើយ។
៤. ការទាក់ទងអ្នកដទៃ
អ្នកគាំទ្រទាក់ទងអ្នកច្នៃប្រឌិតដោយផ្ទាល់តាមអ៊ីមែល ឬ LinkedIn។ បម្លែងគំនិតទី១ មិនគ្រប់គ្រងសារ កិច្ចព្រមព្រៀង កិច្ចសញ្ញា ឬការទូទាត់ទេ ហើយមិនធានាហិរញ្ញវត្ថុ ដំបូន្មាន ឬលទ្ធផលណាមួយឡើយ។
៥. លក្ខខណ្ឌចំពោះខ្លឹមសារ/អត្ថបទ
ហាមសារឥតបានការ ការឆបោក ការស្នើសុំប្រាក់ ខ្លឹមសារខុសច្បាប់ ការស្អប់ ឬការយាយី និងហាមចម្លងគំនិតអ្នកដទៃ។ សូមរាយការណ៍អ្វីដែលល្មើសវិធានទាំងនេះ — រាយការណ៍ម្ដងក្នុងមួយគម្រោង។
៦. ការលាក់ និងការដកចេញ
ក្រុមការងារយើងអាចលាក់ ឬដកគំនិតដែលល្មើសវិធានទាំងនេះ ទោះមាន ឬគ្មានរបាយការណ៍។ យើងផ្ញើអ៊ីមែលបញ្ជាក់មូលហេតុ ហើយគំនិតដែលបានលាក់អាចត្រូវបានស្ដារវិញក្រោយអ្នកកែរួច។
៧. ការផ្លាស់ប្ដូរ
យើងអាចមានការធ្វើបច្ចុប្បន្នភាពចំពោះលក្ខខណ្ឌទាំងនេះ។ យើងនឹងបង្ហាញកាលបរិច្ឆេទនៃកំណែចុងក្រោយនៅទីនេះ និងជូនដំណឹងអំពីការផ្លាស់ប្ដូរសំខាន់ៗតាមអ៊ីមែល។
៨. ទាក់ទងយើង
សំណួរអំពីលក្ខខណ្ឌទាំងនេះ៖ hello@shapeideas1.com។